សូមស្វាគមន៍ www.sapormeanbattambangpost.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក សែម ឌីយ៉ា / ទីស្នាក់ការកណ្តាល៖ ភូមិភ្នំតូច​ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: ០១២៤២៣៣៤១​ /​ ០១៦៦៨៦៧៩១..

សូមស្វាគមន៍ សារព័ត៌មាន បាត់ដំបងប៉ុស្តិ៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក សែម ឌីយ៉ា / ទីស្នាក់ការកណ្តាល៖ ភូមិភ្នំតូច​ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: ០១២៤២៣៣៤១​ / ០១៦៦៨៦៧៩១..

Tuesday, September 30, 2025

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋ នៅស្រុកពោធិ៍រៀង

ចំនួនអ្នកទស្សនា: Views
នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនលោកយាយ លោកតា ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀង ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង ស្ថិតក្នុងភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង។ កម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋ នៅស្រុកពោធិ៍រៀងនេះ រៀបចំដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលពិនិត្យនិងព្យាបាលជំងឺទូទៅ អបរំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ រោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺដង្កូវ ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺសន្លាក់ឆ្អឹង ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក វាស់ភ្នែក ចែកវ៉ែនតា សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រង់នោម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូច និងព្យាបាលរបួស …។ល។

Saturday, September 27, 2025

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យផលិតករក្នុងស្រុក ខិតខំពង្រឹងសមត្ថភាពផលិតកម្ម បង្កើនសេវាកម្មសម្បូរបែប ដោយគិតគូរពីបរិមាណ គុណភាព និងបង្កើនការប្រើប្រាស់រាល់វត្ថុធាតុដើមក្នុងច្រវាក់ផលិតកម្ម

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានលើកទឹកចិត្តឱ្យផលិតករក្នុងស្រុក ខិតខំពង្រឹងសមត្ថភាពផលិតកម្ម បង្កើនសេវាកម្មសប្បូរបែប ដោយគិតគូរទាំងបរិមាណ និងគុណភាព និងបង្កើនការប្រើប្រាស់រាល់វត្ថុធាតុដើមក្នុងច្រវាក់ផលិតកម្មរបស់ខ្លួន។

ប្រមុខការទូតកម្ពុជា ប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីបច្ចុប្បន្នភាពជម្លោះព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ពីជំហររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹង

ចំនួនអ្នកទស្សនា: Views

(អាមេរិក)៖ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ អំឡុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

នៅក្នុងជំនួប ឧបនាយករដ្ឋមន្ត្រីក៏បានជម្រាបជូន លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកបានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត អនុវត្តឱ្យបានពេញលេញនិងដោយសុទ្ធចិត្តចំពោះកិច្ចព្រមព្រៀងនានា ដើម្បីឆ្ពោះទៅរកប្រក្រតីភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ថៃ៕


Friday, September 26, 2025

លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបញ្ជាប្រកាសពីការលក់ TikTok រួចរាល់ ដោយវាយតម្លៃក្រុមហ៊ុនថ្មីនៅអាមេរិកក្នុងតម្លៃ ១៤ ពាន់លានដុល្លារ

ចំនួនអ្នកទស្សនា: Views

(បរទេស)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រកាសថា ផែនការលក់ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិកទៅឱ្យក្រុមអ្នកវិនិយោគអាមេរិក និងអន្តរជាតិ គឺបានបំពេញតាមតម្រូវការសន្តិសុខជាតិដែលមានចែងនៅក្នុងច្បាប់ឆ្នាំ ២០២៤។

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅខេត្តស្វាយរៀង ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ ពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» Say No To Fake News ត្រូវបានអាជ្ញាធរដែន មន្ត្រីរាជការ កងនគរបាល អាវុធហត្ថ កងយោធពលខេមរភូមិន្ទ កាកបាទក្រហមកម្ពុជា ស.ស.យ.ក ខេត្ត និងសិស្សានិសិស្ស បានប្រារព្ធពិធីបើកយុទ្ធនាការផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នាទីរួមខេត្តស្វាយរៀង។

Tuesday, September 23, 2025

លោក ពូទីន៖ រុស្ស៉ីត្រៀមខ្លួនពន្យារកិច្ចព្រមព្រៀងនុយក្លេអ៊ែររយៈពេល១ឆ្នាំ បើសហរដ្ឋអាមេរិកធ្វើដូចគ្នា

ចំនួនអ្នកទស្សនា: Views

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា លោកត្រៀមខ្លួនជាស្រេចដើម្បីពន្យារពេលមួយឆ្នាំទៀតនូវសន្ធិសញ្ញាគ្រប់គ្រងអាវុធចុងក្រោយរវាងទីក្រុងវ៉ាស៊ីនតោន និងមូស្គូ ដែលកំណត់ចំនួនអាវុធនុយក្លេអ៊ែរដែលភាគីនីមួយៗអាចមាន ប្រសិនបើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ យល់ព្រមធ្វើដូចគ្នានេះដែរ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ត្រាំ ចុះហត្ថលេខាអនុញ្ញាតឱ្យ TikTok បន្តប្រតិបត្តិការនៅអាមេរិក ប៉ុន្តែមានលក្ខខណ្ឌពិសេស

ចំនួនអ្នកទស្សនា: Views

  

(បរទេស)៖ មន្ត្រីសេតវិមានបានបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយដើម្បីអនុម័តកិច្ចព្រមព្រៀងទិញយកប្រតិបត្តិការអាជីវកម្មរបស់ TikTok នៅសហរដ្ឋអាមេរិក។ បញ្ជាប្រតិបត្តិដែលរំពឹងថានឹងត្រូវចុះហត្ថលេខានៅសប្តាហ៍នេះ នឹងប្រកាសថា កិច្ចព្រមព្រៀងនេះបានបំពេញតាមតម្រូវការនៃច្បាប់សន្តិសុខជាតិឆ្នាំ ២០២៤ ដែលតម្រូវឱ្យក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance ត្រូវលក់ទ្រព្យសម្បត្តិរបស់ខ្លួននៅអាមេរិក។

កិច្ចព្រមព្រៀងនេះមានគោលបំណងដោះស្រាយក្តីបារម្ភរបស់សហរដ្ឋអាមេរិកជាយូរមកហើយលើបញ្ហាសន្តិសុខទិន្នន័យ និងការគ្រប់គ្រងខ្លឹមសារ។

ក្រុមហ៊ុន TikTok របស់សហរដ្ឋអាមេរិកនឹងត្រូវបានផ្ទេរទៅកាន់ក្រុមហ៊ុនបណ្តាក់ទុនថ្មីមួយ ដែលមានមូលដ្ឋាននៅអាមេរិក។ ក្រុមប្រឹក្សាភិបាលភាគច្រើននឹងជាជនជាតិអាមេរិក ហើយអ្នកវិនិយោគថ្មីៗ រួមមានក្រុមហ៊ុន Oracle និងក្រុមហ៊ុនវិនិយោគឯកជន Silver Lake នឹងកាន់កាប់ភាគហ៊ុនភាគច្រើន។

ក្រុមហ៊ុន ByteDance នឹងរក្សាភាគហ៊ុនតិចជាង ២០% នៅក្នុងក្រុមហ៊ុនអាមេរិកថ្មីនេះ។ វាក៏នឹងផ្តល់សិទ្ធិប្រើប្រាស់ក្បួនដោះស្រាយ (algorithm) ស្នូលរបស់កម្មវិធីទៅកាន់ក្រុមហ៊ុនថ្មីផងដែរ។

កិច្ចព្រមព្រៀងនេះតម្រូវឱ្យទិន្នន័យអ្នកប្រើប្រាស់អាមេរិកទាំងអស់ត្រូវរក្សាទុកនៅលើហេដ្ឋារចនាសម្ព័ន្ធ Cloud ក្នុងស្រុករបស់ Oracle ។ ក្រុមហ៊ុន Oracle ក៏នឹងដើរតួជា «អ្នកផ្តល់សេវាសន្តិសុខ» និងអាចត្រួតពិនិត្យក្បួនដោះស្រាយរបស់កម្មវិធីផងដែរ។ ក្បួនដោះស្រាយនឹងត្រូវ «បណ្តុះបណ្តាលឡើងវិញ» ដោយប្រើប្រាស់ទិន្នន័យអាមេរិក ក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដើម្បីការពារការរៀបចំខ្លឹមសារពីបរទេស ដែលអាចប៉ះពាល់ដល់អ្នកប្រើប្រាស់អាមេរិក។

បញ្ជាប្រតិបត្តិនេះក៏នឹងពន្យារពេល ១២០ថ្ងៃលើការអនុវត្តច្បាប់ឆ្នាំ ២០២៤ ផងដែរ ដែលផ្តល់ពេលវេលាឱ្យភាគីពាក់ព័ន្ធបញ្ចប់កិច្ចព្រមព្រៀងនេះ ក្នុងការរៀបចំខ្លួន។

កិច្ចព្រមព្រៀងនេះត្រូវបានគេមើលឃើញថាជាការវិវឌ្ឍន៍ដ៏សំខាន់មួយ នៅក្នុងការចរចាដ៏តានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ រដ្ឋបាលរបស់លោក ត្រាំ រំពឹងថា កិច្ចព្រមព្រៀងដែលបានបញ្ចប់នេះ អាចបង្កើតសកម្មភាពសេដ្ឋកិច្ចដ៏សំខាន់ និងជួយសង្គ្រោះការងាររាប់ពាន់កន្លែង៕

ថ្ងៃនេះជា ថ្ងៃទី៥៦ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

ព្រឹកនេះក្រុមអ្នកសង្កេតការណ៍អន្តរកាលធ្វើដំណើរទៅកាន់ភូមិជោគជ័យ

ចំនួនអ្នកទស្សនា: Views

 

ព្រឹកថ្ងៃចន្ទទី២២ ខែកញ្ញា ឆ្នាំ២០២៥ត្រូវនឹងថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ​ឃុំអូរបីជាន់​ស្រុកអូរជ្រៅ​ខេត្តបន្ទាយមានជ័យ  ដើម្បីសង្កេតការណ៍  ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែនក្រោយបទឈប់បាញ់ ចូលជាធរមាន។នេះបើតាមការបញ្ជាក់របស់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៅមុននេះបន្តិច៕

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញរាប់បាត្រថ្ងៃភ្ជុំបិណ្ឌ វត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់

ចំនួនអ្នកទស្សនា: Views

(កណ្ដាល)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងឥស្សរជជាន់ខ្ពស់ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញរាប់បាត្រថ្ងៃភ្ជុំបិណ្ឌ នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

លោក ត្រាំ៖ «កិច្ចព្រមព្រៀង TikTok កំពុងស្ថិតក្នុងដំណើរការល្អ» ក្រោយការសន្ទនាតាមទូរស័ព្ទជាមួយលោក ស៊ី

ចំនួនអ្នកទស្សនា: Views

(បរទេស)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា រូបលោក និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសម្រេចនូវវឌ្ឍនភាពលើ កិច្ចព្រមព្រៀង TikTok ហើយនឹងជួបមុខគ្នាផ្ទាល់ក្នុងរយៈពេលប្រាំមួយសប្តាហ៍ទៀតនៅកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីពាណិជ្ជកម្ម ថ្នាំញៀនខុសច្បាប់ និងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយម៉ាឡេស៊ី ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ

ចំនួនអ្នកទស្សនា: Views

នៅរសៀលថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិកបានអញ្ជើញចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។ នេះបើតាម លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ៕

លោក ឃួង ស្រេង អញ្ជើញជូនដំណើរប្រជាពលរដ្ឋ កម្មករ កម្មការិនីឡើងជិះរថយន្តក្រុងដោយមិនគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកព្រលឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីឡើងជិះរថយន្តក្រុង ដោយមិនគិតថ្លៃ នៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវ ខណៈដែលពួកគាត់ត្រូវចាកចេញពីភ្នំពេញទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩។

រដ្ឋមន្រ្តីសុខាភិបាល ចុះសួរសុខទុក្ខ និងពិនិត្យការព្យាបាលដល់វីរកងទ័ពរងរបួសភ្នែក កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះអង្គឌួង

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងពិនិត្យការថែទាំព្យាបាល វីរកងទ័ពដែលកំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យជំនាញគ្រប់ផ្នែក ជាពិសេសផ្នែកចក្ខុសាស្រ្ត នៃមន្ទីរពេទ្យព្រះអង្គឌួង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអគ្គមេបញ្ជាការកងទ័ពព្រុយណេ ជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕

ក្រសួងការបរទេសកម្ពុជា អំពាវនាវសហគមន៍អន្តរជាតិ ឱ្យយកចិត្តទុកដាក់ សកម្មភាពគឃ្លីន និងបង្កហេតុ ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធថៃ ក្នុងភូមិព្រៃចាន់

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ បង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពគឃ្លីន និងបង្កហេតុ ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយអំពាវនាវសហគមន៍អន្តរជាតិ ជាពិសេសអាស៊ាន និងបណ្តាដៃគូពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់លើការវិវត្តដ៏គួរឱ្យព្រួយបារម្ភទាំងនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន  ទទួលបាន។

អភិបាលខេត្តកំពត លើកទឹកចិត្តពលករដែលត្រឡប់ពីប្រទេសថៃ យកជំនាញមកធ្វើការក្នុងស្រុ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ

ចំនួនអ្នកទស្សនា: Views

(កំពត)៖ ថ្លែងក្នុងវេទិកាការងារ ក្នុងស្រុកបន្ទាយមាស នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកទឹកចិត្តដល់ពលករទាំងអស់ ឱ្យយកចំណេះជំនាញ និងបទពិសោធន៍ការងារ ដែលមាន មកធ្វើការងារក្នុងស្រុក ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។

TikTok ទំនងអាចបន្តដំណើរការបាននៅក្នុងសហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងពិសេសមួយ

ចំនួនអ្នកទស្សនា: Views

  

(បរទេស)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិក និងចិន បានឈានដល់កិច្ចព្រមព្រៀងឲ្យកម្មវិធី TikTok អាចបន្តដំណើរការបាននៅក្នុងសហរដ្ឋអាមេរិក។ តាមប្រភពបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះគឺស្រដៀងនឹងកិច្ចព្រមព្រៀងមួយដែលបានពិភាក្សាហើយកាលពីដើមឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារអបអរសាទរ ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ ត្រូវបានដំឡើងពី ២០៨$ ដល់ ២១០$

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសារអបអរសាទរ ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ ត្រូវបានដំឡើងពី ២០៨$ ដល់ ២១០$ សម្រាប់បងប្អូនកម្មករ-កម្មការិនី ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប។

ការប្រកាសដំឡើងនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា អាណត្ដិទី៤ លើកទី៤ ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ។

ក្នុងកិច្ចប្រជុំកន្លងមក តំណាងភាគីនិយោជិត និងតំណាងភាគីខាងនយោជក បានសម្រេចចុងក្រោយដោយ មិនដាក់តួលេខថ្មីណាមួយឡើយ ដោយទុកឱ្យរាជរដ្ឋាភិបាលកម្ពុជា ជាអ្នកសម្រេចពាក់ព័ន្ធនឹងប្រាក់ឈ្នួលកម្មករនិយោជិត នៅឆ្នាំ២០២៦ ដោយសារតែស្ថានភាពសេដ្ឋកិច្ច។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ ដើម្បីធ្វើឱ្យជីវភាពកម្មករនិយោជិតនៅកម្ពុជាកាន់តែប្រសើរឡើង៕


ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ប្រារព្ធទិវាសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា ITEC 2025

ចំនួនអ្នកទស្សនា: Views

ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានប្រារព្ធទិវាសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា ដែលហៅថា ITEC ក្រោមអធិបតី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍,​ ឯកឧត្តម Vanlalvawna Bawiltung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងឯកឧត្តម ស្រ៊ី ថាមរុង្គ ទេសរដ្ឋមន្ត្រី និងមានអ្នកពាក់ព័ន្ធជាច្រើនទៀត នៅសណ្ឋាគារ Raffles Hotel Le Royal។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីភាពចែកប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

ចំនួនអ្នកទស្សនា: Views

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធីបតីភាពប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។ ពិធីនេះ រៀបចំនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។