សូមស្វាគមន៍ www.sapormeanbattambangpost.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក សែម ឌីយ៉ា / ទីស្នាក់ការកណ្តាល៖ ភូមិភ្នំតូច​ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: ០១២៤២៣៣៤១​ /​ ០១៦៦៨៦៧៩១..

សូមស្វាគមន៍ សារព័ត៌មាន បាត់ដំបងប៉ុស្តិ៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក សែម ឌីយ៉ា / ទីស្នាក់ការកណ្តាល៖ ភូមិភ្នំតូច​ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: ០១២៤២៣៣៤១​ / ០១៦៦៨៦៧៩១..

Friday, November 7, 2025

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

ចំនួនអ្នកទស្សនា: Views

 


រាជធានីភ្នំពេញ៖នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង ១២:០៥នាទីថ្ងៃត្រង់នេះ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌បានប្រគល់ភារកិច្ចជូន ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ឱ្យជួបប្រជុំពិភាក្សាការងារបច្ចេកទេស ដើម្បីពិនិត្យតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំពិភាក្សានៅថ្ងៃនេះរៀបចំឡើង ស្របតាមការសម្រេចរបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីតាមដាន និងផ្ទៀងផ្ទាត់។

សូមគូសបញ្ជាក់ផងដែរថា ការជួបប្រជុំពិភាក្សា និងការអនុវត្តការងារត្រូវតែគោរពតាមគោលការណ៍ និងនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែលក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៃប្រទេសទាំងពីរបានឯកភាពគ្នា។

Wednesday, November 5, 2025

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

ចំនួនអ្នកទស្សនា: Views

ខេត្តបាត់ដំបង៖នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៤០នាទីព្រឹកនេះ ក្រុមការងារសម្របសម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ ដែលត្រូវបានបញ្ជូនត្រឡប់មកកាន់ទីតាំងដើមវិញ ដែលស្ថិតនៅក្នុងខេត្តកណ្តាល។ គួររំលឹកផងដែរថា  អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ទាំងនេះត្រូវបានកែសម្រួលពីស្រុកជាំក្សាន្ត និងស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៤៥នាទីកន្លងទៅ ស្របតាមការឯកភាពគ្នារវាងកម្ពុជានិងថៃ លើផែនការជាដំណាក់កាលនៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។

សកម្មភាពខាងលើ គឺជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុច្ឆន្ទៈ និងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។
 

ជាមួយគ្នានេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ទាំងភាគីកម្ពុជា និងភាគីថៃនឹងអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដោយភាពស្មោះត្រង់ សុច្ឆន្ទៈ និងតម្លាភាព សំដៅចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន។

ថ្ងៃអង្គារ ១៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥






Press Release
Unofficial Translation

Her Excellency Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, would like to inform the public, as well as national and international media outlets, as follows:

On November 4, 2025, at 08:40 AM, the Coordinating Task Force for the Observer Team of the Ministry of National Defence of Cambodia facilitated the ASEAN Observer Team (AOT) to inspect the implementation of the 1st phase of the removal of heavy and destructive weapons and equipment that were returned to the original location at Kandal Province. It is important to recall that these heavy and destructive weapons and equipment were withdrawn from Choam Kshant and Roveang Districts, Preah Vihear Province, on November 1, 2025, at 6:45 PM, in accordance with the phased removal plan for heavy and destructive weapons and equipment agreed by both Cambodia and Thailand.

The above-mentioned activities evidently demonstrate Cambodia's sincere commitment and steady determination to implement the Joint Declaration in Kuala Lumpur between Cambodia and Thailand, which were signed by Samdech Thipadei Hun Manet, Prime Minister of Cambodia, and the Prime Minister of Thailand, with the U.S. President, Donald J. Trump, and the Prime Minister of Malaysia, H.E. Anwar Ibrahim, served as witnesses, on October 26, 2025.

At the same time, Cambodia strongly hopes that both Cambodia and Thailand will fully and effectively implement the Joint Declaration in Kuala Lumpur, with sincerity, goodwill, and transparency, to contribute to promoting peace, stability, cooperation, development, and the swift return to normalcy.

Based on the above information, the public, both national and international media outlets, are advised to be informed accordingly.

November 4, 2025






Tuesday, November 4, 2025

ប្រធានគណបញ្ជាការឯកភាព បង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប រថយន្តដឹកលៀសចំណីល្អិតមួយគ្រឿង លៀស២០តោន ត្រូវបានបង្ក្រាប

ចំនួនអ្នកទស្សនា: Views
កំពង់ឆ្នាំង៖ នៅល្ងាចថ្ងៃទី០២ ខែវិច្ឆការ ឆ្នាំ២០២៥ វេលាម៉ោង០៤:២២ ក្រោមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការឯកភាព បង្រ្គាបបទ ល្មើសនេសាទបឹងទន្លេសាប និងបទបញ្ជារបស់ថ្នាក់លើ កងកម្លាំងបង្ក្រាបបទល្មើសនេសាទ របស់យោធភូមិភាគទី៥ បានដឹកនាំដោយលោកវរសេនីយ៍ទោ ស វិបុល ដឹកនាំកម្លាំងចំនួន១០នាក់បានសហការជាមួយនិងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ចំនួន១០នាក់ ដឹកនាំដោយលោក វរសេនីយ៍ឯក ប៊ីរស្មីចន្នី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានធ្វើការបង្ក្រាបឡានដឹកលៀសខុសច្បាប់ចំនួន០១គ្រឿង មានលៀដចំនួន២០តោន ឡាន ម៉ាក Hiundy (ហ៊ីយិនដាយ) ស្លាកលេខ ភ្នំពេញ 3H. 0196 បើកបរដោយឈ្មោះ ចាន់ ធី.ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិភ្នៀត ឃុំផ្សា ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង បានធ្វើការដឹកជញ្ជូនលៀស ជាប្រភេទលៀសចំណី ដឹងពីចំណុចកំពង់ឃ្នាស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយគោលដៅគឺត្រូវដឹកទៅប្រទេសវៀតណាម។ ក្នុងនោះក៏មានកម្លាំងរដ្ឋបាលជលផលចូលរួមសហការបង្ក្រាបផងដែរ។ គូបញ្ជាក់ផងដែរថា គោលដៅដែលកងកម្លាំងឃាត់បានគឺនៅភូមិស្វាយបេការ៉ង ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បន្ទាប់មកកម្លាំងយើងក៏បាននាំមកស្នាក់ការរបស់យោធភូមិ ភាគទី៥ ទិសឆ្នុកទ្រូ ដើម្បីអនុវត្តទៅតាមនិតិវិធីច្បាប់។ ចំណែកលៀស ដែលជាប្រភេទលៀសចំណីល្អិតៗ កងកម្លាំងសហការចម្រុះ ដែលមានមន្ត្រីរដ្ឋបាលជលផលចូលរួម បានធ្វើការប្រលែងចាក់ចូលក្នុងទន្លេសាបវិញ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង៕