សូមស្វាគមន៍ www.sapormeanbattambangpost.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក សែម ឌីយ៉ា / ទីស្នាក់ការកណ្តាល៖ ភូមិភ្នំតូច​ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: ០១២៤២៣៣៤១​ /​ ០១៦៦៨៦៧៩១..

សូមស្វាគមន៍ សារព័ត៌មាន បាត់ដំបងប៉ុស្តិ៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក សែម ឌីយ៉ា / ទីស្នាក់ការកណ្តាល៖ ភូមិភ្នំតូច​ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: ០១២៤២៣៣៤១​ / ០១៦៦៨៦៧៩១..

Tuesday, November 4, 2025

ប្រធានគណបញ្ជាការឯកភាព បង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប រថយន្តដឹកលៀសចំណីល្អិតមួយគ្រឿង លៀស២០តោន ត្រូវបានបង្ក្រាប

ចំនួនអ្នកទស្សនា: Views
កំពង់ឆ្នាំង៖ នៅល្ងាចថ្ងៃទី០២ ខែវិច្ឆការ ឆ្នាំ២០២៥ វេលាម៉ោង០៤:២២ ក្រោមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការឯកភាព បង្រ្គាបបទ ល្មើសនេសាទបឹងទន្លេសាប និងបទបញ្ជារបស់ថ្នាក់លើ កងកម្លាំងបង្ក្រាបបទល្មើសនេសាទ របស់យោធភូមិភាគទី៥ បានដឹកនាំដោយលោកវរសេនីយ៍ទោ ស វិបុល ដឹកនាំកម្លាំងចំនួន១០នាក់បានសហការជាមួយនិងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ចំនួន១០នាក់ ដឹកនាំដោយលោក វរសេនីយ៍ឯក ប៊ីរស្មីចន្នី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានធ្វើការបង្ក្រាបឡានដឹកលៀសខុសច្បាប់ចំនួន០១គ្រឿង មានលៀដចំនួន២០តោន ឡាន ម៉ាក Hiundy (ហ៊ីយិនដាយ) ស្លាកលេខ ភ្នំពេញ 3H. 0196 បើកបរដោយឈ្មោះ ចាន់ ធី.ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិភ្នៀត ឃុំផ្សា ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង បានធ្វើការដឹកជញ្ជូនលៀស ជាប្រភេទលៀសចំណី ដឹងពីចំណុចកំពង់ឃ្នាស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយគោលដៅគឺត្រូវដឹកទៅប្រទេសវៀតណាម។ ក្នុងនោះក៏មានកម្លាំងរដ្ឋបាលជលផលចូលរួមសហការបង្ក្រាបផងដែរ។ គូបញ្ជាក់ផងដែរថា គោលដៅដែលកងកម្លាំងឃាត់បានគឺនៅភូមិស្វាយបេការ៉ង ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បន្ទាប់មកកម្លាំងយើងក៏បាននាំមកស្នាក់ការរបស់យោធភូមិ ភាគទី៥ ទិសឆ្នុកទ្រូ ដើម្បីអនុវត្តទៅតាមនិតិវិធីច្បាប់។ ចំណែកលៀស ដែលជាប្រភេទលៀសចំណីល្អិតៗ កងកម្លាំងសហការចម្រុះ ដែលមានមន្ត្រីរដ្ឋបាលជលផលចូលរួម បានធ្វើការប្រលែងចាក់ចូលក្នុងទន្លេសាបវិញ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង៕

0 Comments:

Post a Comment