សូមស្វាគមន៍ www.sapormeanbattambangpost.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក សែម ឌីយ៉ា / ទីស្នាក់ការកណ្តាល៖ ភូមិភ្នំតូច​ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: ០១២៤២៣៣៤១​ /​ ០១៦៦៨៦៧៩១..

សូមស្វាគមន៍ សារព័ត៌មាន បាត់ដំបងប៉ុស្តិ៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក សែម ឌីយ៉ា / ទីស្នាក់ការកណ្តាល៖ ភូមិភ្នំតូច​ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: ០១២៤២៣៣៤១​ / ០១៦៦៨៦៧៩១..

Sunday, October 26, 2025

សម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ

ចំនួនអ្នកទស្សនា: Views
ប្រទេម៉ាឡេសុី៖ភ្លាមៗបន្ទាប់ពីពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយ សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នៅទីក្រុងគូឡាឡាំបួ ប្រទេសម៉ាឡេស៊ី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានហៅលទ្ធផលនេះជាការប្រមូលផលដើមរដូវ។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសំណេរដែលមានខ្លឹមសារថា"នេះជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្រ្ត(ស្ងាត់តែមិនស្ងៀម)របស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតតាមរយៈ ការចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃក្រោមការជួយរៀបចំរបស់របស់នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី​ដែលជាប្រធានអាស៊ាននិងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ។ការរក្សាឱ្យបាននូវសន្តិភាពទាំងនៅផ្ទៃក្នុងប្រទេសទាំងជាមួយប្រទេសជិតខាងគឺជាអាទិភាពកំពូលរបស់យើង"។ 

 សូមជម្រាបថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម Dato' Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ពិធីនេះ ក៏មានការចូលរួមធ្វើជាសាក្សីពីឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង ឯកឧត្តម Dato' Seri Anwar Ibrahim៕

0 Comments:

Post a Comment