Thursday, October 23, 2025
កម្ពុជា-ថៃ សម្រេចបានសេចក្តីថ្លែងការណ៍រួមលើកិច្ចប្រជុំពិសេស JBC ស្តីពីបញ្ហាព្រំដែនប្រទេសទាំងពីរ
ចំនួនអ្នកទស្សនា: Views
(ប្រទេសថៃ)៖ បន្ទាប់ពីចំណាយពេលប្រជុំប្រកបដោយភាពតានតឹង កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានឈានដល់ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមពាក់ព័ន្ធលើការងារព្រំដែននៃប្រទេសទាំងពីហើយ។
សេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានចុះហត្ថលេខាដោយលោក លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ និងលោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា។
សេចក្តីថ្លែងការណ៍រួមនេះ ជាកូនសោមួយដ៏សំខាន់ ដើម្បីឈានទៅទម្លុះទម្លាយលើបញ្ហាទាំងឡាយពាក់ព័ននឹងព្រំដែនប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍រួមនេះ ក៏បានបង្ហាញឱ្យឃើញពីស្មារតីដ៏មុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា-ថៃ ក៏ដូចជាគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ក្នុងការដោះស្រាយបញ្ហាព្រំដែន និងនាំមកវិញនូវសន្តិភាពតាមព្រំដែនរវាងប្រទេសទាំងពីរ៕
0 Comments:
Post a Comment