សូមស្វាគមន៍ www.sapormeanbattambangpost.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក សែម ឌីយ៉ា / ទីស្នាក់ការកណ្តាល៖ ភូមិភ្នំតូច​ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: ០១២៤២៣៣៤១​ /​ ០១៦៦៨៦៧៩១..

សូមស្វាគមន៍ សារព័ត៌មាន បាត់ដំបងប៉ុស្តិ៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក សែម ឌីយ៉ា / ទីស្នាក់ការកណ្តាល៖ ភូមិភ្នំតូច​ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: ០១២៤២៣៣៤១​ / ០១៦៦៨៦៧៩១..

Tuesday, October 21, 2025

កិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម(JCC) លើកទី១ នៃគម្រោងអនុវត្តវិធីសាស្រ្ត ទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាបជំហាន២ និងពិធីចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំរវាងរដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA)

ចំនួនអ្នកទស្សនា: Views
សៀមរាប៖នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ខ្ញុំបាទ និងលោកស្រី MIURA Yoshiko (មីយូរ៉ា យ៉ូស៊ិកុ) តំណាងជាន់ខ្ពស់ នៃការិយាល័យ JICA ប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម(JCC) លើកទី១ នៃគម្រោងអនុវត្តវិធីសាស្រ្ត ទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាបជំហាន២ និងពិធីចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំរវាងរដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) នៅសាលប្រជុំសាលាខេត្តសៀមរាប។ រដ្ឋបាលខេត្តសៀមរាប បានទទួលនូវជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA អស់រយៈពេលជាង ៤ឆ្នាំមកហើយ លើការសិក្សារៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងសៀមរាប និងបានជួយសិក្សាស្វែងរកនូវបញ្ហាប្រឈម ដែលកើតមានឡើងនៅក្នុងក្រុង ព្រមទាំង បានរៀបចំផែនទីបង្ហាញផ្លូវក្រុងសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃ តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថល ដើម្បីផ្ដល់ជាគំនិតជម្រើស សម្រាប់ធ្វើការដោះស្រាយបញ្ហាប្រឈម។ នៅក្នុងដំណាក់កាលទី១ ដែលទើបបានបញ្ចប់កាលពីខែឧសភា ឆ្នាំ២០២៥កន្លងទៅ ដោយបានអនុវត្តនូវគម្រោងសាកល្បងចំនួន ៨ គម្រោងផ្សេងទៀត ក្នុងនោះគម្រោងចំនួន ៦ បាននឹងកំពុងអនុវត្តជាគម្រោងពេញលេញ។ រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារJICA ក៏បានអនុម័តបន្តការអនុវត្តគម្រោង ទីក្រុងឆ្លាតវៃសៀមរាប សម្រាប់ដំណាក់កាលទី២ ដែលបានចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៨ ខាងមុខនេះ។ ក្នុងឱកាសនេះ​ ខ្ញុំបាទសូមថ្លែងអំណរអរគុណ ចំពោះរដ្ឋាភិបាល នៃប្រទេសជប៉ុន ដែលបន្តផ្ដល់ការគាំទ្រគម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាបជំហ៊ាន ២ (Phase 2) និងសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋជប៉ុន ដែលជានិច្ចជាកាល តែងតែផ្តល់នូវការជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាបក្នុងការអភិវឌ្ឍទីក្រុងឆ្លាតវៃនៅក្នុងខេត្តសៀមរាប។

កិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមដំណើរការនៅម៉ោង ១២:១២នាទីថ្ងៃត្រង់

ចំនួនអ្នកទស្សនា: Views
ភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមដំណើរការនៅម៉ោង ១២:១២នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃ ដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំប្រព្រឹត្តទៅដោយមានសមាសភាព កម្ពុជា ដឹកនាំដោយ ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួម។ សមាសភាពថៃ ដឹកនាំដោយ ឯកឧត្តម Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និងដោយមានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត។ កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) មានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ និង ២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ។
CAMBODIA-THAILAND JOINT BOUNDARY COMMISSION (JBC) MEETING UNDERWAY October 21, 2025 – The plenary meeting of the Cambodia-Thailand Joint Boundary Commission (JBC) began at 12:12 p.m. today in Chanthaburi Province, Thailand, with respective representatives from both sides shaking hands to officially commence the meeting. The meeting is being held with the Cambodian delegation led by His Excellency Lam Chea, Minister in charge of the Secretariat of State for Border Affairs and Chairman of the Cambodia-Thailand Joint Border Commission, together with inter-ministerial and provincial officials bordering the Cambodia-Thailand border. The Thai delegation was led by His Excellency Prasas Prasasvinitchai, Advisor to the Ministry of Foreign Affairs and Chairman of the Thailand-Cambodia Joint Boundary Commission, together with other relevant officials. The two-day meeting from 21st to 22nd October 2025 in Chanthaburi Province, Thailand.

Monday, October 20, 2025

សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ (TECHO INTERNATIONAL AIRPORT)

ចំនួនអ្នកទស្សនា: Views
ភ្នំពេញ៖នេះជាសមិទ្ធផលថ្មីមួយទៀតដែលជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន និងតភ្ជាប់ជើងហោះហើរទៅកាន់ពិភពលោក កាន់តែធំ និងទូលាយជាងមុន, ជានិម្មិតរូបនៃការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកើតចេញពីគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយវិស័យអាកាសចរណ៍ ទេសចរណ៍ វិនិយោគ វិស័យដឹកជញ្ជូន និងឡូជីស្ទីក (Logistic) របស់កម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F រួមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ត្រូវបានចំណាយទុនវិនិយោគសរុប ២,៣០០ លានដុល្លារអាមេរិក និងបានសាងសង់នៅលើផ្ទៃដីសរុប ទំហំ ២,៦០០ ហិកតា ដោយចំណាយពេលសាងសង់ចំនួនជាង ៥ឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ និងបញ្ចប់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ អាកាសយានដ្ឋានអន្តរជាតិតេជោ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌតាមស្តង់ដាអន្តរជាតិ ដែលអាចបម្រើការហោះហើរបានដល់យន្តហោះគ្រប់ប្រភេទ ទាំងជើងហោះហើរក្នុងតំបន់ និងជើងហោះហើររយៈចម្ងាយឆ្ងាយ (Long-haul Flights) ដែលអាចចុះចតបានដោយសុវត្ថិភាព។ ការសាងសង់អាកាសយានដ្ឋាននេះ ត្រូវបានបែងចែកជា៣ដំណាក់កាល គឺ៖ ដំណាក់កាលទី១ ពីឆ្នាំ២០២០ ដល់២០៣០ ដែលអាចទទួលអ្នកដំណើរ១៥លាននាក់ក្នុងមួយឆ្នាំ។ ដំណាក់កាលទី២ ពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ដែលអាចទទួលអ្នកដំណើរចំនួន៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ ក្រោយឆ្នាំ២០៥០ សម្រាប់ទទួលអ្នកដំណើរ ៥០លាននាក់ក្នុងមួយឆ្នាំ។