សូមស្វាគមន៍ www.sapormeanbattambangpost.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក សែម ឌីយ៉ា / ទីស្នាក់ការកណ្តាល៖ ភូមិភ្នំតូច​ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: ០១២៤២៣៣៤១​ /​ ០១៦៦៨៦៧៩១..

សូមស្វាគមន៍ សារព័ត៌មាន បាត់ដំបងប៉ុស្តិ៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក សែម ឌីយ៉ា / ទីស្នាក់ការកណ្តាល៖ ភូមិភ្នំតូច​ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: ០១២៤២៣៣៤១​ / ០១៦៦៨៦៧៩១..

Tuesday, October 21, 2025

កិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមដំណើរការនៅម៉ោង ១២:១២នាទីថ្ងៃត្រង់

ចំនួនអ្នកទស្សនា: Views
ភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមដំណើរការនៅម៉ោង ១២:១២នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃ ដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំប្រព្រឹត្តទៅដោយមានសមាសភាព កម្ពុជា ដឹកនាំដោយ ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួម។ សមាសភាពថៃ ដឹកនាំដោយ ឯកឧត្តម Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និងដោយមានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត។ កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) មានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ និង ២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ។
CAMBODIA-THAILAND JOINT BOUNDARY COMMISSION (JBC) MEETING UNDERWAY October 21, 2025 – The plenary meeting of the Cambodia-Thailand Joint Boundary Commission (JBC) began at 12:12 p.m. today in Chanthaburi Province, Thailand, with respective representatives from both sides shaking hands to officially commence the meeting. The meeting is being held with the Cambodian delegation led by His Excellency Lam Chea, Minister in charge of the Secretariat of State for Border Affairs and Chairman of the Cambodia-Thailand Joint Border Commission, together with inter-ministerial and provincial officials bordering the Cambodia-Thailand border. The Thai delegation was led by His Excellency Prasas Prasasvinitchai, Advisor to the Ministry of Foreign Affairs and Chairman of the Thailand-Cambodia Joint Boundary Commission, together with other relevant officials. The two-day meeting from 21st to 22nd October 2025 in Chanthaburi Province, Thailand.

Monday, October 20, 2025

សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ (TECHO INTERNATIONAL AIRPORT)

ចំនួនអ្នកទស្សនា: Views
ភ្នំពេញ៖នេះជាសមិទ្ធផលថ្មីមួយទៀតដែលជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន និងតភ្ជាប់ជើងហោះហើរទៅកាន់ពិភពលោក កាន់តែធំ និងទូលាយជាងមុន, ជានិម្មិតរូបនៃការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកើតចេញពីគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយវិស័យអាកាសចរណ៍ ទេសចរណ៍ វិនិយោគ វិស័យដឹកជញ្ជូន និងឡូជីស្ទីក (Logistic) របស់កម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F រួមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ត្រូវបានចំណាយទុនវិនិយោគសរុប ២,៣០០ លានដុល្លារអាមេរិក និងបានសាងសង់នៅលើផ្ទៃដីសរុប ទំហំ ២,៦០០ ហិកតា ដោយចំណាយពេលសាងសង់ចំនួនជាង ៥ឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ និងបញ្ចប់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ អាកាសយានដ្ឋានអន្តរជាតិតេជោ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌតាមស្តង់ដាអន្តរជាតិ ដែលអាចបម្រើការហោះហើរបានដល់យន្តហោះគ្រប់ប្រភេទ ទាំងជើងហោះហើរក្នុងតំបន់ និងជើងហោះហើររយៈចម្ងាយឆ្ងាយ (Long-haul Flights) ដែលអាចចុះចតបានដោយសុវត្ថិភាព។ ការសាងសង់អាកាសយានដ្ឋាននេះ ត្រូវបានបែងចែកជា៣ដំណាក់កាល គឺ៖ ដំណាក់កាលទី១ ពីឆ្នាំ២០២០ ដល់២០៣០ ដែលអាចទទួលអ្នកដំណើរ១៥លាននាក់ក្នុងមួយឆ្នាំ។ ដំណាក់កាលទី២ ពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ដែលអាចទទួលអ្នកដំណើរចំនួន៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ ក្រោយឆ្នាំ២០៥០ សម្រាប់ទទួលអ្នកដំណើរ ៥០លាននាក់ក្នុងមួយឆ្នាំ។

Thursday, October 16, 2025

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣

ចំនួនអ្នកទស្សនា: Views
ភ្នំពេញ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៨និង០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣ មានដូចខាងក្រោម៖ ១-ពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពនិងលទ្ធផលការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៥។ ២-កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥។ ៣-ផ្សេងៗ។ បន្ទាប់ពីបានពិនិត្យនិងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទីព្រឹក ដើម្បីបើកសម័យប្រជុំ លើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ ដោយមានរបៀបវារៈតែមួយគឺស្ដាប់របាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្ដីពី សកម្មភាពនិងលទ្ធផលការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៥។

Saturday, October 11, 2025

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ចំនួនអ្នកទស្សនា: Views
ភ្នំពេញ៖នៅថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។ គួរបញ្ជាក់ផងដែរថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី និងប្រទេសសមាជិកអាស៊ានដទៃទៀត បានចុះទៅបំពេញភារកិច្ចនៅទីកន្លែងដែលភាគីថៃ កំពុងធ្វើសកម្មភាពរំលោភបំពាននៅភូមិព្រៃចាន់ ដូចជា ធ្វើការឈូសឆាយដី ការរាវមីនដោយក្រុមទាហានថៃប្រដាប់ដោយអាវុធចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា ចំនួនពីរលើកគឺ៖ លើកទី១៖ នៅវេលាម៉ោង ១១:០៥នាទីព្រឹក និងលើកទី២៖ នៅវេលាម៉ោង ១៣:៥៥នាទីរសៀល និងចាប់តាំងពីវេលាព្រឹកមកទល់ពេលនេះនៅតែបន្តតាមដានដោយយកចិត្តទុកដាក់លើសភាពការណ៍នៅទីនោះនៅឡើយ ដើម្បីអាចស្វែងយល់ និងវាយតម្លៃហេតុការណ៍ខាងលើឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងមិនលម្អៀង ស្របតាមអាណត្តិរបស់ខ្លួននៅក្នុងការធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។ សូមគូសបញ្ជាក់ថា បើយោងតាមផែនការក្នុងរយៈពេលពេញមួយសប្តាហ៍នេះ ក្រុមអ្នកសង្កេតការណ៍ អន្តរកាល (IOT) នឹងតាមដានសភាពការណ៍ និងចុះសង្កេតការណ៍ជាប្រចាំនៅភូមិខាងលើនេះ។
H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia On Friday, October 10, 2025, the Ministry of National Defence of the Kingdom of Cambodia, in coordination with the Interim Observer Team (IOT), conducted a field mission to Prey Chan village in O'Bei Chon commune, O'Chrov district, Banteay Meanchey province. This visit is conducted in order to observe, verify, and report on the border situation after the Ceasefire came into effect. It is important to emphasize that the Interim Observation Team (IOT), led by Malaysia and other ASEAN member countries, has conducted its mission at the location where Thai forces are committing the encroachment activities upon Cambodian sovereignty in Prey Chan village. The encroachment activities by the Thai armed forces include land clearing, mine-clearance operations within the Cambodian sovereignty occurred twice: at 11:05 AM, and at 01:55 PM. The IOT team has continued to monitor the situation closely, since this morning, to accurately and thoroughly understand and evaluate the above-mentioned situation, ensuring compliance with their mandate to uphold full and effective implementation of the ceasefire. In accordance with the plan, the Interim Observer Team (IOT) would conduct frequent visit to the aforementioned village throughout the whole week in order to monitor the prevailing situation.