ភ្នំពេញ៖នៅថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។
គួរបញ្ជាក់ផងដែរថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី និងប្រទេសសមាជិកអាស៊ានដទៃទៀត បានចុះទៅបំពេញភារកិច្ចនៅទីកន្លែងដែលភាគីថៃ កំពុងធ្វើសកម្មភាពរំលោភបំពាននៅភូមិព្រៃចាន់ ដូចជា ធ្វើការឈូសឆាយដី ការរាវមីនដោយក្រុមទាហានថៃប្រដាប់ដោយអាវុធចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា ចំនួនពីរលើកគឺ៖ លើកទី១៖ នៅវេលាម៉ោង ១១:០៥នាទីព្រឹក និងលើកទី២៖ នៅវេលាម៉ោង ១៣:៥៥នាទីរសៀល
និងចាប់តាំងពីវេលាព្រឹកមកទល់ពេលនេះនៅតែបន្តតាមដានដោយយកចិត្តទុកដាក់លើសភាពការណ៍នៅទីនោះនៅឡើយ ដើម្បីអាចស្វែងយល់ និងវាយតម្លៃហេតុការណ៍ខាងលើឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងមិនលម្អៀង ស្របតាមអាណត្តិរបស់ខ្លួននៅក្នុងការធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។
សូមគូសបញ្ជាក់ថា បើយោងតាមផែនការក្នុងរយៈពេលពេញមួយសប្តាហ៍នេះ ក្រុមអ្នកសង្កេតការណ៍ អន្តរកាល (IOT) នឹងតាមដានសភាពការណ៍ និងចុះសង្កេតការណ៍ជាប្រចាំនៅភូមិខាងលើនេះ។
H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia
On Friday, October 10, 2025, the Ministry of National Defence of the Kingdom of Cambodia, in coordination with the Interim Observer Team (IOT), conducted a field mission to Prey Chan village in O'Bei Chon commune, O'Chrov district, Banteay Meanchey province. This visit is conducted in order to observe, verify, and report on the border situation after the Ceasefire came into effect.
It is important to emphasize that the Interim Observation Team (IOT), led by Malaysia and other ASEAN member countries, has conducted its mission at the location where Thai forces are committing the encroachment activities upon Cambodian sovereignty in Prey Chan village. The encroachment activities by the Thai armed forces include land clearing, mine-clearance operations within the Cambodian sovereignty occurred twice: at 11:05 AM, and at 01:55 PM. The IOT team has continued to monitor the situation closely, since this morning, to accurately and thoroughly understand and evaluate the above-mentioned situation, ensuring compliance with their mandate to uphold full and effective implementation of the ceasefire.
In accordance with the plan, the Interim Observer Team (IOT) would conduct frequent visit to the aforementioned village throughout the whole week in order to monitor the prevailing situation.
Saturday, October 11, 2025
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ចំនួនអ្នកទស្សនា: ViewsSaturday, October 4, 2025
ពលរដ្ឋបង្ហោះថ្លែងអំណរអរគុណដល់ ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាខេត្តបាត់ដំបង
ចំនួនអ្នកទស្សនា: Viewsជាដំបូងនាងខ្ញុំសូមថ្លែងអំណរគុណដល់ ឯកឧត្តម ព្រះរាជអាជ្ញា កែវ សុជាតិ គាត់បានយកចិត្តទុកដាក់ជាមួយប្រជាជនគ្រប់ពេលវេលាយុត្តិធម៌សច្ចធម៌គាត់តែងតែជួយដោះស្រាយ។
ដូចគ្រួសារនាងខ្ញុំជាដើម ជួបបញ្ហាគាត់តែងតែបំពេញកាតព្វកិច្ចជានិច្ចសូមឱ្យបង ឯកឧត្តមមានប្រជាប្រិយភាពចំពោះប្រជាជនគ្រប់គ្រប់គ្នានិងព្រះរាជអាជ្ញា ជា សុភក័ និងប្អូនប្រុសជាអ្នកកាន់បញ្ជីប្អូនប្រុសពៅនិងបងៗប៉ូលីសចរាចរណ៍គ្រប់ជាន់គ្រប់ថ្នាក់តែងតែយកចិត្តទុកដាក់មិនថាកម្លាំងកាយកម្លាំងចិត្តជាមួយគ្រួសារនាងខ្ញុំ។
តាំងពីដើមដល់ចប់នាងខ្ញុំសូមជូនពរឲ្យលោកទាំងអស់មានសុខភាពល្អរកទទួលទានមានបានទៅណាមកណាមានសុវត្ថិភាពតាមផ្លូវនិងប្រាថ្នាអ្វីបានដូចបំណងសូមឲ្យលោកទាំងអស់ឡើងឋានៈគ្រប់ៗគ្នានិងមានសុភមង្គលគ្រប់ៗគ្រួសារជានិរន្តទៅអើយ។
ជាដំបូងនាងខ្ញុំសូមថ្លែងអំណរគុណដល់ឯកឧត្តមព្រះរាជអាជ្ញាកែវសុជាតិគាត់បានយកចិត្តទុកដាក់។ជាមួយប្រជាជនគ្រប់ពេលវេលាយុត្តិធម៌សច្ចធម៌គាត់តែងតែជួយដោះស្រាយ។ដូចគ្រួសារនាងខ្ញុំជាដើម។ជួបបញ្ហាគាត់តែងតែបំពេញកាតព្វកិច្ចជានិច្ចសូមឱ្យបងឯកឧត្តមមានប្រជាប្រិយភាពចំពោះប្រជាជនគ្រប់គ្រប់គ្នានិងព្រះរាជអាជ្ញាជាសុភក័និងប្អូនប្រុសជាអ្នកកាន់កាន់បញ្ជីប្អូនប្រុសពៅនិងបងៗប៉ូលីសចរាចរណ៍គ្រប់ជាន់គ្រប់ថ្នាក់តែងតែយកចិត្តទុកដាក់មិនថាកម្លាំងកាយកម្លាំងចិត្តជាមួយគ្រួសារនាងខ្ញុំ។តាំងពីដើមដល់ចប់។
នាងខ្ញុំសូមជូនពរឲ្យលោកទាំងអស់មានសុខភាពល្អ។រកទទួលទានមានបានទៅណាមកណាសុវត្ថិភាពតាមផ្លូវ។និងប្រាថ្នាអ្វីបានដូចបំណងសូមឲ្យលោកទាំងអស់ឡើងឋានៈគ្រប់ៗគ្នា។និងមានសុភមង្គលគ្រប់ៗគ្រួសារជានិរន្តទៅអើយ?
Friday, October 3, 2025
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ២,៨១៤នាក់
ចំនួនអ្នកទស្សនា: Views
ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី៖សូមចូលរួមអបអរសាទរ ដល់និស្សិតជ័យលាភីដែលទើបតែបានបញ្ចប់ការសិក្សា ជាស្ថាពរ នៅសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ តាមជំនាញដែលបានជ្រើសរើសរៀងៗខ្លួន។ ជ័យលាភីថ្ងៃនេះ គឺជាជំហ៊ានថ្មីមួយទៀត នៃជីវិតបុគ្គលរបស់ប្អូនៗផង និងជាការបន្ថែមសក្កានុពលមួយថ្មីបន្ថែមទៀតរបស់កម្ពុជា ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិយើងផង។
ទោះបីជាយ៉ាងនេះក្តី ការទទួលសញ្ញាបត្រនាថ្ងៃនេះ មិនមែនជាចំណុចបញ្ចប់នៃការសិក្សារៀនសូត្រ សម្រាប់ប្អូនៗនោះទេ។ ផ្ទុយទៅវិញ វាជាចំណុចចាប់ផ្ដើមដ៏សំខាន់ សម្រាប់ដំណើរការរៀនសូត្រថ្មីៗទៀត ព្រោះការអប់រំ គឺជាដំណើរដ៏វែងឆ្ងាយ ដែលបន្តពេញមួយជីវិត។ ប្អូនៗ ត្រូវបន្តចាប់យកឱកាសពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញបន្ថែមទៀត ដើម្បីអភិវឌ្ឍខ្លួននៅក្នុងសង្គម ដែលពោរពេញដោយឱកាស តែស្របពេលជាមួយគ្នា គឺការប្រកួតប្រជែងទាំងថ្នាក់តំបន់ និងអន្តរជាតិ។
ដូចប្រសាសន៍របស់ សម្តេចមហាបវរធិបតី ថា៖ “ ប្រទេសមួយខ្លាំងបាន លុះត្រាតែមានមូលធនមនុស្សខ្លាំង, ប្រទេសមួយមានអារ្យធម៌រុងរឿងបាន លុះត្រាតែមានមូលធនមនុស្សខ្លាំងពូកែ”។ ប្រសាសន៍ដ៏មានតម្លៃនេះ បញ្ជាក់យ៉ាងច្បាស់ថា អនាគតរបស់ប្រទេសជាតិមួយ មានការរីកចម្រើន គឺស្ថិតលើសមត្ថភាព និងគុណភាពមូលធនមនុស្ស ដែលកើតមាន តាមរយៈការទទួលបានការអប់រំ បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយសមធម៌។
ប្អូនៗទាំងអស់គ្នានេះហើយ ដែលនឹងក្លាយជាកម្លាំងចលករ ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ដែលជាដង្ហើមរបស់ជាតិយើង ហើយការបញ្ចប់ការសិក្សារបស់ប្អូនៗនៅពេលនេះ បានបើកឱកាសនៃការប្រកបអាជីព វិជ្ជាជីវៈនានា ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍកម្ពុជា។ ខ្ញុំមានសុទិដ្ឋិនិយមយ៉ាងខ្លាំងថា ប្អូនៗដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ គ្រប់កម្រិតពីបរិញ្ញាបត្ររង រហូតដល់ថ្នាក់បណ្ឌិត សុទ្ធសឹងជាបញ្ញវន្ត ប្រកបដោយបញ្ញាញាណ និងជាកម្លាំងស្នូល ពោរពេញដោយបច្ចេកទេស ជំនាញ មានចំណេះដឹង ចំណេះធ្វើពិតប្រាកដ មានសីលធម៌ល្អប្រពៃ និងមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ និងប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ទៅចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គមកម្ពុជា។ ប្អូនៗនៅទីនេះ មានក្តីស្រមៃ ក្តីសង្ឃឹម និងអនាគតដែលប៉ងប្រាថ្នា ដូចនេះ សូមប្អូនៗបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចជោគជ័យរបស់ខ្លួនឱ្យបាន ព្រោះថាភាពជោគជ័យរបស់ប្អូនៗគ្រប់រូប ស្មើនឹងភាពជោគជ័យរបស់ប្រទេសជាតិទាំងមូល។
សាជាថ្មីម្តងទៀត ខ្ញុំសូមអបអរសាទរដល់ប្អូនៗនិស្សិតជ័យលាភីទាំង ២,៨១៤នាក់ ដែលនឹងទទួលបានសញ្ញាបត្រមួយដ៏មានតម្លៃសម្រាប់ជីវិត ហើយក៏សូមថ្លែងអំណរគុណដល់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលតែងតែខិតខំបណ្តុះ បណ្តាលធនធានមនុស្សឱ្យមានសមត្ថភាព និងមានចំណេះជំនាញពិតប្រាកដ ដើម្បីជាកម្លាំងចលករស្នូល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាយើង។
Wednesday, October 1, 2025
លោក ផែង វណ្ណៈ យកអំណោយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានមីចំនួន ១០០០កេសតូច
ចំនួនអ្នកទស្សនា: Views
នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ លោកផែង វណ្ណៈ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានមីចំនួន ១០០០កេសតូច ជូនដល់លោក គ្រី សំណាង តំណាងឯកឧត្តមបណ្ឌិត ប៉ាន់ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ដេីម្បីទុកចែកជូនកងកម្លាំងជួរមុខនៅទិសយោធភូមិភាគ៥ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។
នេះមិនមែនជាលេីកទី១ទេដែលសម្ដេចធិបតី និង លោកជំទាវបណ្ឌិតបានឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខក៏ដូចជាប្រជាពលរដ្ឋភៀសសឹក ដែលជានិច្ចកាលសម្ដេចធិបតី និង លោកជំទាវបណ្ឌិត តែងតែគិតជាប់ជាប្រចាំចំពោះសុខទុក្ខកងកម្លាំងជួរមុខទាំងអស់ និង ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋជនភៀសសឹក និងគ្រួសារកងកម្លាំងជួរមុខ ។
យេីងខ្ញុំសូមគោរអរគុណនិងសូមគោរពជូនពរសម្ដេចធិបតី និង លោកជំទាវបណ្ឌិត សូមមានសុខភាពល្អ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ដេីម្បីដឹកនាំនាវាកម្ពុជារក្សាបានសុខសន្តិភាព និងការអភិវឌ្ឍន៍កាន់តែរីកចម្រេីនខ្លាំងក្លាថែមទៀត ។
សេចក្តីប្រកាសព័ត៌មាន ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ចំនួនអ្នកទស្សនា: Views
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនព័ត៌មានដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត នៃព្រះរាជាណាចក្រថៃ គ្រោងនឹងត្រូវធ្វើនៅក្នុងអំឡុងខែតុលាខាងមុខនេះ។
យោធភូមិភាគទី៣ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនលិខិតអញ្ជើញរួចហើយទៅកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត នៃព្រះរាជាណាចក្រថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅខេត្តកោះកុង ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះមានគោលបំណង ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥
Press Release
Unofficial Translation
The Ministry of National Defence of the Kingdom of Cambodia wishes to inform the public, both domestic and international media outlets, that the Regional Border Committee (RBC) meeting between Cambodia’s Military Region 3 and Thailand's Chanthaburi-Trat Border Defence Command is scheduled to take place in the upcoming October.
It should be noted that Cambodia’s military region 3 has already sent an invitation letter to Thailand's Chanthaburi-Trat Border Defence Command regarding the convening of the Cambodia-Thailand Regional Border Committee (RBC) Meeting, which is planned to be held from October 4 to October 6, 2025, in Koh Kong Province, with Cambodia as the host.
The purpose of this RBC meeting is to promote the continuation of full and effective implementation of the ceasefire agreement between Cambodia and Thailand, in order to foster practical cooperation to enhance peace and stability, as well as to restore normalcy in the relations between the two countries.
Her Excellency Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia.
September 30th, 2025
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សរសើរនិងមានមោទនភាពចំពោះសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង
ចំនួនអ្នកទស្សនា: Views
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើតាមរយៈលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នូវការកោតសរសើរ និងក្ដីមោទនភាពចំពោះសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលមានភាពលេចធ្លោជាងគេលើការធានាបានស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ សម្រាប់ការគាំទ្របេសកកម្មរបស់កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។ បើតាមលោកជំទាវអគ្គលេខាធិការ ភាពលេចធ្លោនេះ បានដើរស្របគ្នានឹងផែនការកាកបាទក្រហមកម្ពុជា ដែលដាក់គោលដៅពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ធ្វើយ៉ាងណាឱ្យគ្រប់សាខាកាកបាទក្រហមទូទាំងប្រទេស ក្លាយជាអង្គភាពមានការទទួលខុសត្រូវ និងម្ចាស់ការខាងហិរញ្ញវត្ថុ ដើម្បីគាំទ្រសកម្មភាពបម្រើសង្គម ពិសេសការជួយពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។
ការលើកឡើងនូវសេចក្ដីផ្តាំផ្ញើប្រកបដោយក្ដីត្រេកអររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឡើងក្នុងឱកាសដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំពិធីបិទសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៦ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមអង្គសន្និបាតទាំងមូល បានថ្លែងថ្វាយព្រះរាជសព្ទសាធុកាពរថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងសេចក្ដីគោរពដឹងគុណដ៏ខ្ពង់ខ្ពស់ចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលគ្រប់កាលៈទេសៈ សម្ដេច បានដឹកនាំតម្រង់ទិស និងបង្ហាញសកម្មភាពជាគំរូ ក្នុងបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះទូទាំងប្រទេស ជាពិសេសចុងក្រោយនេះ គឺការជួយដល់ប្រជាពលរដ្ឋភៀសសឹក និងប្រជាពលរដ្ឋវិលពីប្រទេសថៃ។
ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រី ព្រមទាំងយុវជនស្ម័គ្រចិត្ត នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលក្នុងរយៈកាលកន្លងមកនេះ បានចូលរួមចំណែកយ៉ាងសកម្មជាមួយក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់មូលដ្ឋាន ដើម្បីផ្ដល់ការគាំទ្រជូនប្រជាពលរដ្ឋ ឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពទៅនឹងផែនការសកម្មភាព និងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់កាកបាទក្រហមកម្ពុជា។ ជាក់ស្ដែងចុងក្រោយនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានចូលរួមយ៉ាងសកម្មជួយដល់ពលរដ្ឋដែលវិលពីប្រទេសថៃ និងដែលមានការលំបាកក្នុងជីវភាព និងការចូលរួមឧបត្ថម្ភគាំទ្រដល់ពលរដ្ឋភៀសសឹកនៅតាមតំបន់ព្រំដែន រងអំពើឈ្លានពានពីកងទ័ពថៃ។
ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ត្រៀមលក្ខណៈផ្តល់ការគាំទ្រសម្រាប់សភាពការណ៍ចំពោះមុខ ដែលអាចមានការប្រែប្រួលក្នុងការលៈទេសៈ នៃការទប់ទល់អំពើឈ្លានពាន បង្កឡើងដោយកងទ័ពថៃ។ ក្នុងន័យនេះ ឯកឧត្តម បានគូសបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង មិនមែនត្រឹមតែទទួលខុសត្រូវលើកិច្ចការរួមចំណែកជួយសង្គ្រោះពលរដ្ឋក្នុងខេត្តនោះទេ ក៏ប៉ុន្តែក៏គាំទ្រដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ពលរដ្ឋនៅតាមតំបន់ព្រំដែនផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានកោតសរសើរចំពោះប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងខេត្តព្រៃវែង ដែលថ្មីៗនេះបានចូលរួមគាំទ្រនូវថវិកាសម្ភារៈ ស្បៀងអាហារជាច្រើនមកដល់រដ្ឋបាលខេត្ត សម្រាប់ការសម្របសម្រួលដឹកជញ្ជូន យកទៅផ្តល់ជូនដល់កងកម្លាំងជួរមុខ និងប្រជាពលរដ្ឋដែលជាជនភៀសសឹក ទាន់ពេលវេលា និងតម្រូវការ៕
Tuesday, September 30, 2025
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋ នៅស្រុកពោធិ៍រៀង
ចំនួនអ្នកទស្សនា: Views
នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនលោកយាយ លោកតា ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀង ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង ស្ថិតក្នុងភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង។
កម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋ នៅស្រុកពោធិ៍រៀងនេះ រៀបចំដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលពិនិត្យនិងព្យាបាលជំងឺទូទៅ អបរំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ រោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺដង្កូវ ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺសន្លាក់ឆ្អឹង ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក វាស់ភ្នែក ចែកវ៉ែនតា សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រង់នោម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូច និងព្យាបាលរបួស …។ល។
Saturday, September 27, 2025
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យផលិតករក្នុងស្រុក ខិតខំពង្រឹងសមត្ថភាពផលិតកម្ម បង្កើនសេវាកម្មសម្បូរបែប ដោយគិតគូរពីបរិមាណ គុណភាព និងបង្កើនការប្រើប្រាស់រាល់វត្ថុធាតុដើមក្នុងច្រវាក់ផលិតកម្ម
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានលើកទឹកចិត្តឱ្យផលិតករក្នុងស្រុក ខិតខំពង្រឹងសមត្ថភាពផលិតកម្ម បង្កើនសេវាកម្មសប្បូរបែប ដោយគិតគូរទាំងបរិមាណ និងគុណភាព និងបង្កើនការប្រើប្រាស់រាល់វត្ថុធាតុដើមក្នុងច្រវាក់ផលិតកម្មរបស់ខ្លួន។