សូមស្វាគមន៍ www.sapormeanbattambangpost.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក សែម ឌីយ៉ា / ទីស្នាក់ការកណ្តាល៖ ភូមិភ្នំតូច​ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: ០១២៤២៣៣៤១​ /​ ០១៦៦៨៦៧៩១..

សូមស្វាគមន៍ សារព័ត៌មាន បាត់ដំបងប៉ុស្តិ៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង លោក សែម ឌីយ៉ា / ទីស្នាក់ការកណ្តាល៖ ភូមិភ្នំតូច​ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង / ទំនាក់ទំនង Tele: ០១២៤២៣៣៤១​ / ០១៦៦៨៦៧៩១..

Wednesday, October 29, 2025

ព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមសិរីរាជ្យសម្បត្តិរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ចំនួនអ្នកទស្សនា: Views
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមសិរីរាជ្យសម្បត្តិរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅឯសាលប្រជុំ សាលាខេត្តបាត់ដំបង។ 

Tuesday, October 28, 2025

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យចំនួន១នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធីពាក់ព័ន្ធករណីជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចំនួនអ្នកទស្សនា: Views
បន្ទាយមានជ័យ៖ នាវេលាម៉ោង១៣និង១០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ សើរ ហាលីម ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ព្រមទាំងដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម៉្សៅក្រាមពណ៌សថ្លា (ICE) ចំនួន ១៧ថង់កិប ទម្ងន់ ១០២៩,៣០ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង, ម៉ូតូ ចំនួន ០១គ្រឿង, ទូរស័ព្ទ ចំនួន ០១គ្រឿង, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, រួមនឹងសម្ភារៈមួយចំនួនទៀត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បី ចាត់ការតាមនីតិវិធី។ លោកវរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភណ្ឌបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ 

Monday, October 27, 2025

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី អមដំណើរដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញចូលរួមក្នុងពិធីបញ្ចុបឋមសិលាបើកការដ្ឋានសាងសង់អគារពហុមុខងារ និសណ្ឋាគារប្រណិត នៃគម្រោង ផត អ៉ីវស៍ ផាលេស (Port Yves Palace Project)

ចំនួនអ្នកទស្សនា: Views
ខេត្តព្រះសីហនុ៖នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារពហុមុខងារ និងសណ្ឋាគារប្រណិត នៃគម្រោង ផត អ៉ីវស៍ ផាលេស (Port Yves Palace Project)ដែលស្ថិតនៅភូមិកោះតូចសង្កាត់កោះរ៉ុងសន្លឹមក្រុងកោះរ៉ុងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ។

Sunday, October 26, 2025

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមកាងា ចាក់ថ្មមិច ផ្លូវលំមួយខ្សែ

ចំនួនអ្នកទស្សនា: Views
ក្រុងប៉ោយប៉ែត៖ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និង លោក គាត ហ៊ុល អភិបាលក្រុង លោក តាន់ គឹមរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុង លោក ចៅសង្កាត់ បានដឹកនាំក្រុមកាងា ចាក់ថ្មមិច ផ្លូវលំមួយខ្សែ ដែលរងការខូចខាត នារដូវវស្សាកន្លងមក ដើម្បី សម្រួលដល់ការធ្វើដំណើរ របស់បងប្អូន ប្រជាពលរដ្ឋ ពិសេសក្មួយៗ សិស្សនុសិស្សទៅសិក្សារៀនសូត្រ ។ 

សម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ

ចំនួនអ្នកទស្សនា: Views
ប្រទេម៉ាឡេសុី៖ភ្លាមៗបន្ទាប់ពីពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយ សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នៅទីក្រុងគូឡាឡាំបួ ប្រទេសម៉ាឡេស៊ី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានហៅលទ្ធផលនេះជាការប្រមូលផលដើមរដូវ។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសំណេរដែលមានខ្លឹមសារថា"នេះជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្រ្ត(ស្ងាត់តែមិនស្ងៀម)របស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតតាមរយៈ ការចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃក្រោមការជួយរៀបចំរបស់របស់នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី​ដែលជាប្រធានអាស៊ាននិងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ។ការរក្សាឱ្យបាននូវសន្តិភាពទាំងនៅផ្ទៃក្នុងប្រទេសទាំងជាមួយប្រទេសជិតខាងគឺជាអាទិភាពកំពូលរបស់យើង"។ 

សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ (កិច្ចប្រជុំពេញអង្គ) និងពិធីប្រគល់-ទទួលពិធីសារទី២ ស្តីពីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅរដ្ឋធានីគូឡាឡាំពួ

ចំនួនអ្នកទស្សនា: Views
គូឡាឡាំពួ៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ (កិច្ចប្រជុំពេញអង្គ) និងពិធីប្រគល់-ទទួលពិធីសារទី២ ស្តីពីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅរដ្ឋធានីគូឡាឡាំពួ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ រូបថត៖ ទំព័រ
ហ្វេសប៊ុកសម្តេចធិបតី

Thursday, October 23, 2025

កម្ពុជា-ថៃ សម្រេចបានសេចក្តីថ្លែងការណ៍រួមលើកិច្ចប្រជុំពិសេស JBC ស្តីពីបញ្ហាព្រំដែនប្រទេសទាំងពីរ

ចំនួនអ្នកទស្សនា: Views
(ប្រទេសថៃ)៖ បន្ទាប់ពីចំណាយពេលប្រជុំប្រកបដោយភាពតានតឹង កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានឈានដល់ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមពាក់ព័ន្ធលើការងារព្រំដែននៃប្រទេសទាំងពីហើយ។ សេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានចុះហត្ថលេខាដោយលោក លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន​កិច្ច​ការ​ព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ និងលោក Prasas Prasasvinitchai ទី​ប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា។ សេចក្តីថ្លែងការណ៍រួមនេះ ជាកូនសោមួយដ៏សំខាន់ ដើម្បីឈានទៅទម្លុះទម្លាយលើបញ្ហាទាំងឡាយពាក់ព័ននឹងព្រំដែនប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍រួមនេះ ក៏បានបង្ហាញឱ្យឃើញពីស្មារតីដ៏មុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា-ថៃ ក៏ដូចជាគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ក្នុងការដោះស្រាយបញ្ហាព្រំដែន និងនាំមកវិញនូវសន្តិភាពតាមព្រំដែនរវាងប្រទេសទាំងពីរ៕

Wednesday, October 22, 2025

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តជំរុញឱ្យពលរដ្ឋខេត្តព្រៃវែង រួមគ្នាដាំនិងថែរក្សាព្រៃឈើ

ចំនួនអ្នកទស្សនា: Views
រាជធានីភ្នំពេញ៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបំផុសគំនិតឱ្យពលរដ្ឋខេត្តព្រៃវែង រួមគ្នាដាំ និងថែរក្សាព្រៃឈើ ដើម្បីចូលរួមក្នុងសកម្មភាពឆ្ពោះទៅរកពិភពលោក ដែលកាន់តែបៃតង មានសុខភាពល្អ និងកាន់តែមានសុខដុមរមនា។ ក្នុងឱកាសប្រារព្ធពិធីដាំដើមឈើអបអរសាទរ «ពិធីបុណ្យរុក្ខទិវា» នៅបរិវេណទួលព័ន្ធតាឡី បឹងស្នេហ៍ ស្ថិតនៅក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃ២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា តាមរយៈការបំពេញសេចក្តីត្រូវការរបស់មនុស្ស បានធ្វើឱ្យមានការកាប់ព្រៃឈើជាច្រើន ដើម្បីរៀបចំលំនៅឋាន ការទាញផលជាសេដ្ឋកិច្ច និងការកែលម្អដែនដីនគរូបនីយកម្ម បានគំរាមកំហែងដល់ធនធានធម្មជាតិដែលបង្កហេតុនាំឱ្យអាកាសធាតុប្រែប្រួលយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យបាត់បង់ជីវៈចម្រុះ។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ដើម្បីចូលរួមទប់ស្កាត់ និងស្ដារដើមឈើឡើងវិញ ប្រជាពលរដ្ឋ ១នាក់ ត្រូវដាំដើមឈើ ១ដើម ជារៀងរាល់ឆ្នាំ មិនថានៅទីកន្លែងណា ឬក្នុងបរិវេណណា ជារួមទាំងនៅសាលារៀន វត្តអារាម ទីប្រជុំជន ក៏ដូចជាកន្លែងធ្វើការជាដើម។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការប្រារព្ធពិធីនៅថ្ងៃនេះ គ្រាន់តែជានិម្មិតរូបមួយប៉ុណ្ណោះ ពោលគឺដើម្បីពិភពលោក កាន់តែបង្កើននូវគម្របបៃតងឡើងវិញនោះ ទាមទារជាចាំបាច់ ការចូលរួមពីពលរដ្ឋម្នាក់ៗ និងនៅគ្រប់បណ្ដាប្រទេស លើពិភពលោក ដែលក្នុងនោះ ក៏រួមទាំងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ដូចគ្នាដែរ។ ពីវេទិកានេះ ឯកឧត្តម ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យអាជ្ញាធរឃុំ ស្រុករៀបចំផែនការឱ្យបានច្បាស់លាស់នូវតម្រូវការនៃប្រភេទដំណាំ ឬប្រភេទដើមឈើដែលជាតម្រូវការចាំបាច់ ដោយបញ្ជូនទៅរដ្ឋបាលថ្នាក់ខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបូកសរុបជាកញ្ចប់នៃបញ្ហា និងធ្វើការស្នើសុំទៅថ្នាក់ជាតិពិនិត្យមើលពីស្ថានភាពជាក់ស្ដែងពីបញ្ហានៃតំបន់នីមួយៗ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការបញ្ហាបម្រែបម្រួលអាកាសធាតុ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក ឃុំ សង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ទៅលើបញ្ហាធនធានធម្មជាតិនេះ ព្រមទាំងចូលរួមថែរក្សា និងសម្រេចឱ្យបាននូវការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យកសិកម្ម និងបរិស្ថាន ដើម្បីចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ យោងតាមរបាយការណ៍លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ក្នុងឆ្នាំ២០២៥ នេះ ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានបណ្ដុះកូនឈើចម្រុះគ្រប់ប្រភេទ ចំនួន១៥.៩៤៥ដើម ក្នុងនោះមាន ដើមក្រញូង បេង នាងនួន ធ្នង់ គគីរ ឈើទាល កកោះ និងប្រភេទឈើហូបផ្លែជាដើម ព្រមទាំងបានចែកចាយកូនឈើនៅតាមបណ្ដាវត្តអារាម សាលារៀន មន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋដាំក្នុងពិធីសម្ពោធសមិទ្ធផលនានារបស់ថ្នាក់ដឹកនាំ សរុប២.២០៣ដើម។ បើតាមលោកប្រធានមន្ទីរ ការប្រារព្ធទិវាដាំដើមឈើនេះ ជាការបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង និងប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះសុខភាពភពផែនដី និងសុខុមាលភាពនៃមនុស្សជំនាន់ក្រោយ ពីព្រោះដើមឈើមិនមែនគ្រាន់តែជាផ្នែកនៃទេសភាពប៉ុណ្ណោះទេ ពួកវាជាសួត នៃផែនដីរបស់មនុស្សជាតិ ដែលបានផ្តល់អុកស៊ីសែន និងបន្សុទ្ធខ្យល់សម្រាប់មនុស្ស និងសត្វ ហើយលើសពីនេះ ផលនៃដើមឈើ ទាំងមានផ្លែ និងអត់ផ្លែ សុទ្ធតែមានអត្ថប្រយោជន៍ និងសារសំខាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងតទៅអនាគត។ សូមបញ្ជាក់ថា ក្នុងឱកាសអបអរសាទរបុណ្យ រុក្ខទិវា ៩កក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តព្រៃវែង បានសហការជាមួយសហគមន៍ទួលព័ន្ធតាឡី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រែវែង ខណ្ឌរដ្ឋបាលព្រៃឈើ បានរៀបចំទីតាំងដើម្បីប្រារព្ធដាំដើមឈើចម្រុះគ្រប់ប្រភេទប្រមាណជាង ២.០០០ដើម និងកូនឈើចម្រុះគ្រប់ប្រភេទ១.៥០០ដើម សម្រាប់ដាំជួសបន្ត និងប្រគេនព្រះសង្ឃ លោកគ្រូ អ្នកគ្រូសស បងប្អូនប្រជាពលរដ្ឋ យកទៅដាំនៅតាមវត្តអារាម សាលារៀន និងលំនៅឋាន៕

Tuesday, October 21, 2025

កិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម(JCC) លើកទី១ នៃគម្រោងអនុវត្តវិធីសាស្រ្ត ទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាបជំហាន២ និងពិធីចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំរវាងរដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA)

ចំនួនអ្នកទស្សនា: Views
សៀមរាប៖នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ខ្ញុំបាទ និងលោកស្រី MIURA Yoshiko (មីយូរ៉ា យ៉ូស៊ិកុ) តំណាងជាន់ខ្ពស់ នៃការិយាល័យ JICA ប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម(JCC) លើកទី១ នៃគម្រោងអនុវត្តវិធីសាស្រ្ត ទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាបជំហាន២ និងពិធីចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំរវាងរដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) នៅសាលប្រជុំសាលាខេត្តសៀមរាប។ រដ្ឋបាលខេត្តសៀមរាប បានទទួលនូវជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA អស់រយៈពេលជាង ៤ឆ្នាំមកហើយ លើការសិក្សារៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងសៀមរាប និងបានជួយសិក្សាស្វែងរកនូវបញ្ហាប្រឈម ដែលកើតមានឡើងនៅក្នុងក្រុង ព្រមទាំង បានរៀបចំផែនទីបង្ហាញផ្លូវក្រុងសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃ តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថល ដើម្បីផ្ដល់ជាគំនិតជម្រើស សម្រាប់ធ្វើការដោះស្រាយបញ្ហាប្រឈម។ នៅក្នុងដំណាក់កាលទី១ ដែលទើបបានបញ្ចប់កាលពីខែឧសភា ឆ្នាំ២០២៥កន្លងទៅ ដោយបានអនុវត្តនូវគម្រោងសាកល្បងចំនួន ៨ គម្រោងផ្សេងទៀត ក្នុងនោះគម្រោងចំនួន ៦ បាននឹងកំពុងអនុវត្តជាគម្រោងពេញលេញ។ រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារJICA ក៏បានអនុម័តបន្តការអនុវត្តគម្រោង ទីក្រុងឆ្លាតវៃសៀមរាប សម្រាប់ដំណាក់កាលទី២ ដែលបានចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៨ ខាងមុខនេះ។ ក្នុងឱកាសនេះ​ ខ្ញុំបាទសូមថ្លែងអំណរអរគុណ ចំពោះរដ្ឋាភិបាល នៃប្រទេសជប៉ុន ដែលបន្តផ្ដល់ការគាំទ្រគម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាបជំហ៊ាន ២ (Phase 2) និងសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋជប៉ុន ដែលជានិច្ចជាកាល តែងតែផ្តល់នូវការជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាបក្នុងការអភិវឌ្ឍទីក្រុងឆ្លាតវៃនៅក្នុងខេត្តសៀមរាប។